Welcome To Hero's Blog Welcome To Hero's Blog

វេបសាយ Hero Blog

វេបសាយHero Blogនេះបង្កើតឡើង​ដើម្បីការកំសាន្ត ការស្វែងយល់ចំនេះដឹងផ្សេងៗ ដែលទាក់ទងទៅនឹង​ សង្គម​ ទស្សនៈវិជ្ជា​អភិវឌ្ឍ​ ខ្លួន ការសិក្សាភាសាអង់គ្លេស​ រឿងកំប្លែង-ល-។

Get to more know from Hero Blog

Tuesday, June 12, 2012

ក្មេងជាមនុស្សឆ្លាតវៃដែលមានមាឌល្អិត






  ជាទូទៅមនុស្សជាច្រើនតែគិតថាក្មេងជាមនុស្សតូច ហើយមានការគិតពុំសូវត្រឹមត្រូវដូចមនុស្សចាស់
ប៉ុន្តែការពិតនោះគឺដោយសារតែក្មេងមានការគិតខុសពីមនុស្សចាស់។ក្មេងមានការគិតខុសពីមនុស្សចាស់
ដោយសារតែក្មេងគិតថាខ្លួនឯងជាធំ ហើយអ្វីដែលគេគិតនិងនិយាយគឺអាចកើតឡើងទាំងអស់ដោយគេមិនគិតពីហេតុផលឬបរិយាកាសជុំវិញ
ខ្លួនគេឡើយ។ដូច្នោះហើយបានជាពួកគេត្រូវស្ថិតនៅក្រោមការត្រួតត្រាគំនិតរបស់ខ្លួនឯង។ប៉ុន្តែក្មេង
នឹងចេះស្តាប់ហេតុផល ចេះទទួលយកហេតុផល និង មានការគិតពិចារណាបានត្រឹមត្រូវជាងមុននៅពេលដែលពួកគេមានអាយុពី៧ទៅ៨ឡើងទៅ។
ក្មេងជាមនុស្សបរិសុទ្ធនិងមានការគិតច្រាស់ស្រលះល្អ ដូច្នេះមនុស្សចាស់ត្រូវមានតួនាទីសំខាន់ណាស់ក្នុងការបណ្តុះបណ្តាលអោយពួកគេមានការស្វែងយល់
ពីហេតុផល អោយចេះគិត និងបណ្តុះនូវអ្វីដែលជាទេព្យកោសល្យដែលមានតាំងពីកំណើតដល់គេអោយបានល្អ។
  •   គំនិតគួរពិចារណា
    "​ក្មេងនិយាយច្រើនឬចូលចិត្តធ្វើអ្វីៗដែលមនុស្សចាស់ហាមឃាត់ មិនប្រាកដថាក្មេងនោះរពឺសទេគឺពួកគេកំពុងតែធ្វើអ្វីដែលពួកគេកំពុងគិតដែលមនុស្សចាស់មិនដឹង"
   "ហេតុអ្វីបានមនុស្សកាលនៅក្មេង(តូច)ឆ្លាត លុះដល់ក្លាយជាមនុស្សចាស់(ធំ)បែរជាល្ងង់ដប់ជិតទៅវិញ?"
   "កាលនៅក្មេងជាមនុស្សក្លាហាន​  តែដល់កា្លយជាមនុស្សចាស់យ៉ាងម៉េចក៏កំសាកញី"
   "ក្មេងជាសិល្បករឬជាវីចិត្រករដ៏ឆ្នើមមួយរូប តែថាតើ ក្មេងនឹងក្លាយជាសិល្បករឬវិចិត្រករឬក៏អត់នៅពេលធំឡើង"
    សរុបរួមមកអ្វីដែលសំខាន់ដែល ហេរូ ប្លុក ចង់បង្ហាញគឺចង់អោយកុមារា កុមារី ដែលជាទំពាំស្នងប្ញស្សីបន្ទាប់ពីយុវជន យុវនារីដែលជាសរសទ្រូងនៃប្រទេសជាតិ​ ក្លាយជាទំពាំល្អគ្មានមេរោគ គ្មានដង្កូវស៊ី ដែលមានការការពារពីប្ញស្សីចាស់ និងបរិយាកាសជុំវិញ។
    ដូច្នេះដើម្បីចូលរួមចំនែកយើងទាំងអស់ត្រូវ៖
  • គិតគូរពីប្រព័ន្ធអប់រំកុមារ នៅថ្នាក់មត្តេយ្យអោយមានប្រសិទ្ធភាព
  • ជ្រើសរើសគ្រូបង្រៀនទៅបង្រៀននៅសាលាបឋមសិក្សានិងមត្តេយ្យសិក្សាដែលមានគរុកោសល្យច្បាស់លាស់ក្នុងការបង្រៀន
  • បង្កើតសាលាមត្តេយ្យអោយបានគ្រប់គ្រាន់
  • គ្រួសារនិងសហគមន៍ត្រូវចូលរួមយ៉ាងសកម្ម ជាពិសេសមាតាបិតា...។
  • បណ្តុះគំនិតប្រជាពលរដ្ឋឲស្គាល់ច្បាស់ពីលទ្ធិប្រជាធិបតេយ្យនោះពួកគេនឹងការភ្ញាក់រលឹកចូលរួមគ្រប់សកម្មភាពសង្គម ពន្យល់ពីសីលធម៌ចរិយាធម៌តាមមាគ៌ារបស់ព្រះពុទ្ធសាសនា ៕

                        "ប្រទេសជាតិមួយខ្លាំង​  ប្រជាពលរដ្ឋក្នុងប្រទេសក៏ខ្លាំងដែរ"

Thursday, June 7, 2012

ការអភិវឌ្ឍន៍ខ្លួនតាមរយៈការអានសៀវភៅ

     មនុស្សភាគច្រើនតែយល់ថាដើម្បីអោយជីវិតមានភាពល្អប្រសើរ​ មានតម្លៃ​ មានសេចក្តីថ្លៃថ្នូរ មានការគោរពពីនាក់ដ៏ទៃគឺមនុស្សត្រូវមានចំនេះដឹងដើម្បីអភិវឌ្ឍខ្លួន។ការអភិវឌ្ឍន៍ខ្លួនអោយបានល្អ កើតចេញពីរូបភាពច្រើនយ៉ាងដូចជាៈ ការអាន ការស្តាប់​ ការមើល ការសិក្សាស្រាវជ្រាវ​ ការដកយកបទពិសោធន៍ពីអ្នកដ៏ទៃនិងតាមរយៈសង្គមជាដើម។



    ការអានសៀវភៅក៏ជាកត្តាសំខាន់បំផុតផងដែរក្នុងការអភិវឌ្ឍន៍ខ្លួនដើម្បីឈានទៅរកភាពជោគជ័យ
ក្នុងជីវិត។មានមនុស្សច្រើនណាស់ដែលទទួលជោគជ័យក្នុងជីវិត តាមរយៈការអានសៀវភៅដូចជាៈ ពួកគាត់ក្លាយជាអ្នកប្រាជ្ញ អ្នកវិទ្យាសាស្ត្រ​ អ្នកទស្សនៈវិជ្ជា​ អ្នកបណ្តុះបណ្តាល​ អ្នកដឹកនាំដែលសុទ្ធតែជាមនុស្សអភិវឌ្ឍន៍ខ្លួនយ៉ាងជោគជ័យ។
    ដូចនេះ ដើម្បីអភិវឌ្ឍន៍ខ្លួនអ្នកអោយបានល្អ មានការគិតប្រកបដោយគំនិតវិជ្ជមាន  មានភាពម្ចាស់ការលើខ្លួន ធ្វើអ្វីប្រកបដោយការពិចារណា ដើម្បីស្គាល់ខ្លួនឯងអោយកាន់តែច្បាស់ ធ្វើអ្វីប្រកបដោយភាពជោគជ័យ មានសេចក្តីថ្លៃថ្នូរក្នុងជីវិត មានការគោរពស្រលាញ់ពីអ្នកដ៏ទៃ​ មានសុភមង្គលក្នុងជីវិត គ្រួសារ សហគមន៍​ សង្គមជាតិ​ និង​ ប្រទេសជាតិនោះយើងទាំងអស់គ្នាត្រូវតែអានសៀវភៅអោយបានច្រើនគ្រប់គ្នា៕
 

Tuesday, May 22, 2012

ការរៀនភាសាអង់គ្លេស



1.Be Present Simpie
  • Introduction:
   Be there are three(am is are).Be mean in Khmer មាន​  នៅ  គឺជា
   Be "am" we use with subject pronouns " I ".
        " is " we ues with subject pronouns " He She It ".
        " are " we ues with subject pronouns " You We They ".
  • Form: General form Sub + tobe + noun / adjective
  1. Positive form: Sub + tobe + Obj.
  2. Negative form: Sub + tobe + not + Obj.
  3. Question form: Tobe + sub + Obj + ?
Ex:  She is a student at the university.
       She is not student at the university.
       Is she student at the university?
  • In speech,we usually use the short form
Ex  Full  form:   I am                               Short form:   I'm
                        He is                                                  He's
                        She is                                                 She's
                        It is                                                     It's
                        You are                                              You're
                        They are                                             They're
                        We are                                               We're
  • Use: We use Be
  1. To talk about who we are: Ex: My name is Phaly.I'm 20.I'm a student at university.
  2. To talk about the place: Ex: Phnom Penh is in Cambodia.Mary and I are in Prey Veng.
  3. To talk about the weather: Ex: It's cold today. It's beautiful day. It's usually hot here.
  4. To talk about the time: Ex: It's Five O'clock. You're late.
  5. To talk about people'ages: Ex: She is sixteen years old.I'm 20.
  6. To talk about how we feel: Ex: Today I'm happy. She's tried. They're bored.
  7. To talk about to say hello: Ex: Hello,How are you?.I'm fine thanks.
  8. To talk about to apologize: Ex: I'm sorry.I'm late today.
  9. To talk describe things: Ex: It's expensive.It isn't cheap.

Thursday, May 10, 2012

រឿងចង់ទៅឋាននរក

         និយាយពីនារីម្នាក់ការនៅរស់គឺនាងខិតខំធ្វើបុណ្យសន្សំកុសលតាំងតូចដល់ស្លាប់។
លុះដល់ស្លាប់ទៅត្រូវបានទៅកើតជាទេពអប្សរនៅឋានសួគ៌ ពេលយមបាលនាំនាងទៅឋានសួគ៌ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែលឺសូរសំរែកស្រែកថ្ងូរដោយ
ក្តីឈឺចាប់។ពេលនោះនាងសួរទៅយមបាលថាៈ
        ​តើហេតុអ្វីបានជាពួកនាងស្រែកថ្ងូរដូច្នេះ?
         គឺដោយសារតែពួកនាងត្រូវបានគេចោះរន្ធស្មាដាក់ស្លាបនិងចោះក្បាលដាក់ម្កុដ!
ពេលដែលនាងបានលឺដូចនេះ នាងបាននិយាយថាៈខ្ញុំចង់ទៅឋាននរកវិញ
        យមបាលសួរៈហេតុអ្វីនាងទៅឋាននរក នាងមិនដឹងទេថា​នៅឋាននរកក្នុងមួយថ្ងៃត្រូវប្រុស ១០០នាក់ចាប់រំលោភ?
        នាងនិយាយថាៈ១០០នាក់ក៏១០០ទៅ  ស្រួយជាងចោះរន្ធថ្មី  មានរន្ធចាស់ប្រើស្រាប់!
                                                                  ចប់

Tuesday, May 8, 2012

ប្រវត្តិរូបសង្ខេប

     ខ្ញុំបាទឈ្មោះ​ ម៉ែន ផល្លី ជាសិស្សនៃមជ្ឈមណ្ឌលមេខាឡា និងជានិសិ្សតនៃសកលវិទ្យាល័យជាស៊ីមកំចាយមារ សាខាខេត្តព្រៃវែង។គោលបំណងក្នុងការបង្កើតវេបសាយ Hero Blog នេះគឺចង់អោយសិស្សនិស្សិតស្វែងយល់ចំនេះដឹងផ្សេងៗ ដូចជា ភាសាអង់គ្លេស កុំព្យូទ័រ ចំនេះដឹងក្នុងការអភិវឌ្ឍខ្លួន និង ការកំសាន្តផ្សេងៗ។