ជាទូទៅមនុស្សជាច្រើនតែគិតថាក្មេងជាមនុស្សតូច ហើយមានការគិតពុំសូវត្រឹមត្រូវដូចមនុស្សចាស់
ប៉ុន្តែការពិតនោះគឺដោយសារតែក្មេងមានការគិតខុសពីមនុស្សចាស់។ក្មេងមានការគិតខុសពីមនុស្សចាស់
ដោយសារតែក្មេងគិតថាខ្លួនឯងជាធំ ហើយអ្វីដែលគេគិតនិងនិយាយគឺអាចកើតឡើងទាំងអស់ដោយគេមិនគិតពីហេតុផលឬបរិយាកាសជុំវិញ
ខ្លួនគេឡើយ។ដូច្នោះហើយបានជាពួកគេត្រូវស្ថិតនៅក្រោមការត្រួតត្រាគំនិតរបស់ខ្លួនឯង។ប៉ុន្តែក្មេង
នឹងចេះស្តាប់ហេតុផល ចេះទទួលយកហេតុផល និង មានការគិតពិចារណាបានត្រឹមត្រូវជាងមុននៅពេលដែលពួកគេមានអាយុពី៧ទៅ៨ឡើងទៅ។
ក្មេងជាមនុស្សបរិសុទ្ធនិងមានការគិតច្រាស់ស្រលះល្អ ដូច្នេះមនុស្សចាស់ត្រូវមានតួនាទីសំខាន់ណាស់ក្នុងការបណ្តុះបណ្តាលអោយពួកគេមានការស្វែងយល់
ពីហេតុផល អោយចេះគិត និងបណ្តុះនូវអ្វីដែលជាទេព្យកោសល្យដែលមានតាំងពីកំណើតដល់គេអោយបានល្អ។
- គំនិតគួរពិចារណា
"ហេតុអ្វីបានមនុស្សកាលនៅក្មេង(តូច)ឆ្លាត លុះដល់ក្លាយជាមនុស្សចាស់(ធំ)បែរជាល្ងង់ដប់ជិតទៅវិញ?"
"កាលនៅក្មេងជាមនុស្សក្លាហាន តែដល់កា្លយជាមនុស្សចាស់យ៉ាងម៉េចក៏កំសាកញី"
"ក្មេងជាសិល្បករឬជាវីចិត្រករដ៏ឆ្នើមមួយរូប តែថាតើ ក្មេងនឹងក្លាយជាសិល្បករឬវិចិត្រករឬក៏អត់នៅពេលធំឡើង"
សរុបរួមមកអ្វីដែលសំខាន់ដែល ហេរូ ប្លុក ចង់បង្ហាញគឺចង់អោយកុមារា កុមារី ដែលជាទំពាំស្នងប្ញស្សីបន្ទាប់ពីយុវជន យុវនារីដែលជាសរសទ្រូងនៃប្រទេសជាតិ ក្លាយជាទំពាំល្អគ្មានមេរោគ គ្មានដង្កូវស៊ី ដែលមានការការពារពីប្ញស្សីចាស់ និងបរិយាកាសជុំវិញ។
ដូច្នេះដើម្បីចូលរួមចំនែកយើងទាំងអស់ត្រូវ៖
- គិតគូរពីប្រព័ន្ធអប់រំកុមារ នៅថ្នាក់មត្តេយ្យអោយមានប្រសិទ្ធភាព
- ជ្រើសរើសគ្រូបង្រៀនទៅបង្រៀននៅសាលាបឋមសិក្សានិងមត្តេយ្យសិក្សាដែលមានគរុកោសល្យច្បាស់លាស់ក្នុងការបង្រៀន
- បង្កើតសាលាមត្តេយ្យអោយបានគ្រប់គ្រាន់
- គ្រួសារនិងសហគមន៍ត្រូវចូលរួមយ៉ាងសកម្ម ជាពិសេសមាតាបិតា...។
- បណ្តុះគំនិតប្រជាពលរដ្ឋឲស្គាល់ច្បាស់ពីលទ្ធិប្រជាធិបតេយ្យនោះពួកគេនឹងការភ្ញាក់រលឹកចូលរួមគ្រប់សកម្មភាពសង្គម ពន្យល់ពីសីលធម៌ចរិយាធម៌តាមមាគ៌ារបស់ព្រះពុទ្ធសាសនា ៕
"ប្រទេសជាតិមួយខ្លាំង ប្រជាពលរដ្ឋក្នុងប្រទេសក៏ខ្លាំងដែរ"